តើពាក្យHoeមានន័យដូចម្ដេច?

ពាក្យ”hoe”វាខុសពីគ្រាមភាសាក្នុង អីុនធឺណេត និង ឃ្លាដែលគេតែងតែសរសេរ ដោយសារតែវាមិនមែនជាអក្សរកាត់។ អ្នកប្រហែលបកប្រែ “hoe” ថា “ចបជីក” ប៉ុន្តែក្នុងន័យនេះគឺគេសំដៅលើអត្តន័យផ្សេងមួយទៀត។ ដូច្នេះហើយគួរតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពិសេសក្នុងបរិយាកាសធម្មតា។

នៅក្នុងសម័យទំនើបគេសំដៅលើមនុស្សទូទៅពិសេសស្រីដែលទទួលយកមនុស្សប្រុសមិនរើសមុខ។

អាចនិយាយបានថាពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយមនុស្សជាច្រើនអ្នក ឬ ងាយស្រួលក្នុងការជ្រើសរើសនរណាម្នាក់ដើម្បីរួមភេទជាមួយ។ វាក៏មិនមែនសំដៅលើតែមនុស្សដែលរួមភេទជាមួយមនុស្សជាច្រើនអ្នកនោះទេ តែវាក៏អាច មានន័យថាជាមនុស្សថោកទាបគ្មានបានការ ឬ ចិត្តងាយ ផងដែរ។ វាក៏អាចសំដៅទៅលើបុរស បានផងដែរ។